
ហេតុផលពីរយ៉ាងដែលធ្វើឲ្យជប៉ុនផលិតរឿងអាសអាភាសលើសលុប
ជប៉ុនជាប្រទេសមួយដែលមានភាពល្បីល្បាញខាងបច្ចេកវិទ្យាព័ត៌មាន និងជាប្រទេសឧស្សាហកម្មលេចធ្លោមួយនៅអាស៊ី ។ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរប្រព័ន្ធព័ត៌មានវិទ្យា ជប៉ុនត្រូវបានមហាជនជាច្រើនដឹង និងទទួលស្គាល់ថាជាប្រទេស ដែលផលិតរឿងអាសអាភាសលើសលុបផងដែរ ។
តើមានមូលហេតុអ្វីទៅបានជាធ្វើឲ្យប្រទេសដែលមានអរិយធម៌ស្រគត់ស្រគំមួយនេះ ផលិតរឿងដ៏គួឲ្យអៀនខ្មាស់ ទៅវិញ ?
ដើម្បីជាការស្រាយចម្ងល់ បំភ្លឺទៅនឹងសំណួរដែលបានចោទសួឡើង អេវើរីដេ សូមលើកយកសក្ខីកម្មខ្លះៗមកបង្ហាញជូនប្រិយមិត្តឲ្យបានជ្រាប ។
ក្រោយពីការផ្លាស់ប្តូររបបយោធា មកកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញវិញសេដ្ឋកិច្ចជប៉ុនបានចាប់ផ្តើមវិវឌ្ឍពីមួមដំណាក់កាលទៅ មួយដំណាក់កាល។ ជាក់ស្តែងរហូតមកដល់បច្ចុប្បន្នការផលិតរឿងសិច គឺជាផ្នែកមួយដែលមានឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ។ ជាការពិតណាស់សព្វថ្ងៃនេះ ជប៉ុនជាប់ឈ្មោះជាប្រទេស ផលិតរឿងអាអាភាស ដោយសាតែវាមានទីផ្សារដ៏ធំសម្រាប់លក់ ហើយមិនត្រឹមតែប៉ុណ្ណេះសិច ដែលផលិតឡើងដោយប្រទេសជប៉ុន មានគុណភាពខ្ពស់ណាស់ ធ្វើឲ្យអ្នកមើលជក់ចិត្ត ចង់តាមដាន និងពេលខ្លះចូលតួទៅទៀត ដែលទាំងនេះជាហេតុបណ្តាលឲ្យ តម្រូវការរឿងសិចជប៉ុនមានការកើនឡើងខ្លាំង លើទីផ្សារក្នុង និងក្រៅប្រទេស ។
យោងតាមស្ថិតិធ្វើឡើងដោយលោក Takashi Kadokura នៃវិទ្យាស្ថានស្រាវជ្រាវជីវិត Dai-ich បានបញ្ជាក់ឲ្យដឹងថា មានអាជីវកម្មសិចយ៉ាងហោចណាស់ជាង ១២,០០០ កន្លែងកំពុងដំណើរការក្នុងប្រទេសជប៉ុន និងអាចរកប្រាក់បានរហូតដល់ ១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ។
មួយវិញទៀត ហេតុដែលជម្រុញជប៉ុនឈានឆ្ពោះទៅរកប្រទេសផលិតរឿងអាសអាភាស គឺដោយសាការអនុញ្ញាតឲ្យបង្កើត និងលក់សេរីនូវឧបករណ៍សម្រើបផ្លូវភេទ ។ កន្លងមកថ្មីនេះ គេឃើញក្រុមហ៊ុនឧស្សាហកម្មសិចជប៉ុនដូចជា Oreintal Industry,...បានបង្កើតជាតុក្កតាសិច បង្កើតជាធុងភេសជ្ជៈរូបនារីសិច ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ច្របាច់សុដន់ បញ្ចេញទឹកយកពីសារបានងាយស្រួល .ល. ។ តាមរយៈការបើកឲ្យទូលាយនេះ បានធ្វើឲ្យសិចក្នុងប្រទេសជប៉ុនមានការវិវឌ្ឍលេចជាទ្រង់ទ្រាយធំ រហូតដល់មានការ ថតជាសាច់រឿងដាក់លក់នៅលើទីផ្សារទៅទៀត ។ បើតាមអ្នកទេសចរដែលបានដើរកំសាន្ត នៅប្រទេសជប៉ុនពួកគេតែងលានមាត់ថថា ជប៉ុនជាប្រទេសសម្បូរស្រីស្អាតៗ និងជាពិសេសមានលក់ឧបករណ៍សម្រើបស្ទើរគ្រប់ភេទ ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន ។ ចាប់ពីឆ្នាំ ១៩៨០ មក យុវវ័យអាចមើលរឿងទាំងនេះបានដោយសេរីមិនថាប្រុស ឬស្រីឡើយ។ មកដល់ពេល នេះ ទស្សនាវដ្ដីសិចពិតជាងាយរកទិញណាស់ សូម្បីតែកម្មវិធីចាក់បញ្ចាំងតាមទូរទស្សន៍នាពេលយប់ជ្រៅ ក៏មានលាយឈុតឆាកស្រើបស្រាលផងដែរ ជាពិសេសជាងនេះទៅទៀត រឿងប្រភេទនេះមានស្ទើរគ្រប់កន្លែងក្នុងប្រទេសជប៉ុន ដែលបណ្ដាលឲ្យអាជីវកម្មក្នុងការផលិតកាន់តែមានការរីកចម្រើន។
គួបញ្ជាក់ដែរថាថ្វីត្បិតតែ ប្រទេសជប៉ុនមានផលិតសៀវភៅរឿងសិច និងរឿងតុក្កតាសិចចំពោះយុវវ័យ ប៉ុន្តែសិចទាំងអស់នោះមិនមែនស្រាប់កូនក្មេងនោះទេ ជាវិធាការគេបានបង្កើតវិធី និងបែបបទជាច្រើនដើម្បីទប់ស្កាត់ក្មេងៗពីការមើលរឿងទាំងអស់នេះដែរ ។

0 comments:
Post a Comment