latest Post

រាប៊ី ប្រតិកម្ម​នឹង​គេ​ថា នាង​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្ដួល ពេជ្រ សោភា

ខណៈ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ នៅ​ថ្ងៃ​នេះ ស្រី​ស្រស់ រ៉ាប៊ី បាន​ចេញ​មុខ​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​ថា នាង​ត្រូវ​បាន​ផលិតកម្ម​ប្រើ​ជា​អាវុធ ដើម្បី​ផ្ដួល​តារា​ចម្រៀង​របស់​ហង្សមាស ពេជ្រ សោភា។ នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង រ៉ាប៊ី បាន​លើក​ឡើង​ថា ការ​លើក​ឡើង​នេះ ខុស​ពី​ការ​ពិត​ទាំង​ស្រុង ព្រោះ​ថា ភាព​ជាក់​ស្ដែង​អ្នក​សិល្បៈ​ពួក​នាង ស្រឡាញ់​រាប់​អាន​គ្នា​ណាស់ មិន​ដូច​នឹង​អ្វី​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​នោះ​ទេ។

នៅ​មុន​ប្រតិកម្ម​របស់ រ៉ាប៊ី នាង​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ News4worl បាន​លើក​ឡើង​ថា "ឆ្នាំ​នេះ​ល្បី​ថា Town ចង់​យក RaBee មក​ផ្ដួល ពេជ្រ​សោភា រាជិនី​ប្រចាំ​ហង្សមាស រាល់​អ្នក​ដឹកនាំ និង​អ្នកនិពន្ធ​របស់ Town តែង​តែ​ព្យាយាម​បញ្ចេញ​ព័ត៌មាន ដើម្បី promote អ្នក​ចម្រៀង​ក្នុង​ផលិតកម្ម ហើយ​ឆ្នាំ​នេះ​ពិត​ជា​បាន​ផល​មែន...តើ​អ្នក​ទាំង​អស់​គ្នា គិត​ថា RaBee អាច​ផ្ដួល ពេជ្រ សោភា បាន​ដែល ឬទេ?។ ការ​លើក​ឡើង​នេះ ត្រូវ​បាន​សាមី​ខ្លួន​ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ជា​កម្មវត្ថុ បាន​អះអាង​ថា គ្រាន់​ជា​របៀប​កេង​ចំណេញ​របស់​ទំព័រ​បណ្ដាញ​សង្គម​ខាង​លើ​ប៉ុណ្ណោះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​របស់​ពួក​នាង​ឡើយ។ នាង​ថា "ម្ចាស់ page នឹង​ចង់​ល្បី ខ្លាំង​ណាស់​មើល​ទៅ អ្នក​សិល្បៈ​គេ​ស្រលាញ់​រាប់​អាន​គ្នា​ណាស់ ប៉ុន្តែ​មាន​តែ​ពួក​នៅ​ទី​ងងឹត​មិន​ដែល​ហ៊ាន​បញ្ចេញ​មុខ​ហ្នឹង​ទេ ប្រឹង​អុជអាល​ដើម្បី​អោយ​គេ​ចូល​មើលpageខ្លួន​ឯង​ច្រើន​នឹង​បាន​ចំនួន like ច្រើន​អ្វី​ដែល​គត់​ចង់​បាន​តែ​ប៉ុណ្ណឹងlike នឹងview គាត់​មិន​ខ្វល់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​គាត់​ទេ!"។

ក្រៅ​ពី​សាមី​ខ្លួន​តារា​ចម្រៀង បាន​ប្រតិកម្ម ភាគី​ខាង​ផលិតកម្ម ថោន ដែល​ស្ថិត​ក្នុង​កម្មវត្ថុ​ជាមួយ​គ្នា ក៏​បាន​ចូល​ខ្លួន​មក​ដែរ។ លោក មាស សុខ​រតនៈ ដែល​ទើប​វិល​មក​កាន់​ការ​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ផលិតកម្ម​ថោន​វិញ បាន​ទាត់​ចោល​ការ​លើក​ឡើង​គ្មាន​មូលដ្ឋាន​ដូច​គ្នា។ "អ្ហើយ...ជា​អ្នក​សិល្បៈ​ដូច​គ្នា ទៅ​ចង់​ផ្ដួល​គ្នា ផ្ដួល​អី...អ្វី​ដែល​យើង​ប្រឹង​ធ្វើ​ដើម្បី​តែ​ភាព​រីក​ចម្រើន​យើង​ខ្លួន​ឯង អត់​មាន​ត្រូវ​ទៅ​ផ្ដួល​នរណា​ទេ!"។ អ្នក​ចាត់​ការ​ដដែល​បន្ត​ថា អ្វី​ដែល​ផលិតកម្ម​ផ្ដល់​ជូន រ៉ាប៊ី នា​ពេល​នេះ ក៏​ជា​អ្វី​ដែល​ផលិតកម្ម​ផ្ដល់​ជូន​ទៅ​តារា​ចម្រៀង​ផ្សេង​ៗ​ក្នុង​ផលិតកម្ម គឺ​ដូច​គ្នា មិន​មាន​បែង​ចែក​ឡើយ។ ដោយ​ឡែក ចំពោះ​រឿង រ៉ាប៊ី ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​លើ​ទីផ្សារ ក៏​ដោយ​សារ​ឱកាស​ផ្សំ​ផង។ ដោយ​ឡែក​សមត្ថភាព​វិញ លោក​ថា តារា​ចម្រៀង​មួយ​ៗ មាន​សមត្ថភាព ក៏​ដូច​ជា​សក្ដានុពល​រៀង​ៗ​ខ្លួន​ដែរ៕

អត្ថបទ៖ ទារិកា

About Unknown

Unknown
Recommended Posts × +

0 comments:

Post a Comment

រាប៊ី ប្រតិកម្ម​នឹង​គេ​ថា នាង​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្ដួល ពេជ្រ សោភា

ខណៈ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ នៅ​ថ្ងៃ​នេះ ស្រី​ស្រស់ រ៉ាប៊ី បាន​ចេញ​មុខ​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​ថា នាង​ត្រូវ​បាន​ផលិតកម្ម​ប្រើ​ជា​អាវុធ...