latest Post

អានកំសាន្ដ ល្បើកល្បែងអក្ខរា បទបន្ទោលកាក

ល្បើក នាគរា=បុរសអ្នកក្រុង,នាគរី=ស្ត្រីអ្នកក្រុង (តពីល្បើក👩‍💼🧜‍♀️🧜‍♂️🧞‍♀️🧞‍♂️🧟‍♂️🧟‍♀️ នាម នាគ ខ្មៅព្រៃភ្នំ) ៧២. រីនាគរា នាគរីណាក្រុងនែ៎ ចូលក្រុងលាម៉ែ លក់ចម្ការស្រែកេរដូន។ ៧៣. នាគរីហ៊ឺហា លែងខ្លួនអស្ចារ្យម្ល៉េះអូន នាគរាលង់សូន្យ ភ្លេចបងភ្លេចប្អូនភ្លើងពណ៌។ ៧៤. នាគរីលង់កាយ ភ្លើតភ្លើនសប្បាយទទ័រ តាំងទូរភ្លើងពណ៌ សិចស៊ីអធម៌ប៉ូកប៉ាន់។ ៧៥. បា.បន អូ.ឃេ នាគរីហ្នឹងនែ៎សាន់វ៉ាន់ លង់លក់ប៉ូកប៉ាន់ សង្គមដាច់ខ្វាន់នាគសូន្យ។ ៧៦. នាគរានាគរី ដល់ក្រុងវក់វីភ្លេចដូន ភ្លេចបងភ្លេចប្អូន ភ្លើតភ្លើនខ្លួនសូន្យយ៉ាម៉ា។ ៧៧. សិចស៊ីអធម៌ ភ្លើនដេញភ្លើងពណ៌សេពយ៉ា តាមបនប៊ៀរបា លង់អនាចារហ្នឹងភ្លើន។ ៧៨. រីនាគរាខ្លះ ក្រុមដៃរហ័សឆាក់ផ្កើន បាញ់បោះព្រហើន អួតអាងភ្លើតភ្លើនអុងអាត់។ ៧៩. សម័យតេជោ អុងអាន់ហៀរហូរច្រើនក្ដាត់ ពេញថ្លើមប្រមាត់ ហ្វេវាតបង្កាត់បញ្ជ្រាប។ ៨០. បំពុលសង្គម ម៉ាយ៉ាក្ដៅងំជោកជ្រាប ក្រុមល្មោភថោកទាប ថីអុងអាន់ជ្រាបដាក់ហ៊ុន។ ៨១. ថីខ្លះហ្នឹងណា ល្មោភលោភឫស្សាដាក់ទុន កម្រៃភាគហ៊ុន យសសក្ដិជាទុនការពារ។ ៨២. ថីការពួកពាល សង្គមរោលរាលមិនធារ យកយសមុខងារ ចេញមុខការពារតាំងខ្លាំង។ ៨៣. ល្បើកល្បោយល្បិចល្បែង ថីឆើតគាត់តែងតតាំង ទាញច្បាប់មកបាំង តាំងខ្លួនអ្នកឌាំងអាជ្ញា។ ៨៤. ឳស!ឳសង្គម មន្ត្រីតូចធំខ្លះណា បក្ខពួកមុសា នាំស្រុកផ្កាប់ផ្ងាររងទុក្ខ។ ៨៥. នាគរីនាគរា អុងអាន់ណោះណាគេសុខ បក្ខពួកត្រីមុខ ពុករលួយខ្មុកសង្គម។ ៨៦. រាស្ត្រក្រតូចតាច រស់នៅភ័យខ្លាចពួនយំ ដែនដីជាប់ព្រំ ហ្វេវាតជ្រែកជុំទន្ទ្រាន។ ៨៧. មគ្គមោឃម៉ឺនឆ្នាំ លង់ទុនហ៊ុនចាំហៅហាន កុងត្រាបំពាន ដីសម្បទានឲគេ។ ៨៨. រាស្ត្ររស់បានសុខ រាស្ត្ររស់ផុតទុក្ខព្រោះមេ មគ្គុទេសក៍គ្នេរ គ្នេរគ្នាន់រិះរេការពារ។ ៨៩. គាំពារពួជពង្ស ដែនដីព្រៃគង់ម្រឹគា រក្សាការពារ តែបែរប្រែជារុកកួន។ ៩០. ព្រៃត្រូវឈ្មួញកាប់ ម្រឹគត្រូវសម្លាប់បាត់ខ្លួន សត្វអស់ព្រៃពួន រាស្ត្ររស់រួញខ្លួនរងារ។ ៩១. រាស្ត្រពឹងខ្លួនឯង រងទុក្ខចំបែងគ្រប់គ្រា សង្គមតគ្នា រាស្ត្រក្លាយអ្នកងារអាជ្ញាធរ។ ៩២. រាស្ត្រពិតពលរដ្ឋ រដ្ឋជាតិធំធាត់ពលទ្រ បើពលរដ្ឋថ្ងូរ បែរអាជ្ញាធរព្រងើយ។ ៩៣. នាគរីនាគរា អ្នកស្រែចម្ការយើងអើយ រួមគ្នីគ្នាវើយ គួរកុំកន្ដើយត្រូវយល់។ ៩៤. វាសនាជាតិយើង គួរភ្ញាក់ក្រោកឡើងតទល់ យល់នូវឫសគល់ សង្គមអំពលសព្វថ្ងៃ។ ៩៥. របបសង្គម ហ្វេវាតជ្រៀតងំផ្ចាញ់ដៃ មគ្គលង់ដួងចៃ ទ្រុស្ដមិត្រចង្រៃហ្វេវាត។ ៩៦. តច្រើនជំនាន់ មគ្គមោឃបំភាន់ថែមទៀត ចោទរាស្ត្រចោលម្សៀត ពលរដ្ឋយើងទៀតអំណត់។ ៩៧. នាគរីនាគរា អ្នកស្រែចម្ការអ្នកខ្សត់ មានចិត្តអំណត់ ស៊ូទ្រាំតែអត់ស្លូតត្រង់។ ៩៨. ហ្វេជ្រេយល់ចិត្ត មោឃមគ្គយើងពិតត្រូវបង់ ចាក់ចំដួងខ្ញង់ ញាក់មគ្គមោឃត្រង់តាមហ្វេ។ ៩៩. ដំណើរហ្វេវាត មេមគ្គយើងទៀតហ្នឹងនែ៎ ដឹងគុណសាសន៍គេ កាត់ដីកោះកេរជាថ្នូរ។ ១០០. ខ្មែរក្រោមចំប៉ា ប្រវត្តិកាត់ត្រាជ្រងោ ហ្វេវាតធ្ងន់ធ្ងរ ដល់សម័យតេជោជ្រាបពេញ៕៚ ១១៣២, ២៧.១០.២០១៧

About Unknown

Unknown
Recommended Posts × +

0 comments:

Post a Comment

រាប៊ី ប្រតិកម្ម​នឹង​គេ​ថា នាង​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្ដួល ពេជ្រ សោភា

ខណៈ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ នៅ​ថ្ងៃ​នេះ ស្រី​ស្រស់ រ៉ាប៊ី បាន​ចេញ​មុខ​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​ថា នាង​ត្រូវ​បាន​ផលិតកម្ម​ប្រើ​ជា​អាវុធ...