តារាចម្រៀង មាស សុខសោភា បានប្រាប់ឲ្យដឹងថា សម្រាប់វ៉ុលឆ្នាំថ្មីនេះ ខ្លួនមានបទចម្រៀង៥បទ ប៉ុន្តែសង្ឃឹមផ្ទុះតែ១បទប៉ុណ្ណោះ ដោយបទនោះនាងបានចម្រៀងឆ្លើយឆ្លងជាមួយលោក ខេម ។ បទចម្រៀងដែលមានសុខ សោភា សង្ឃឹមផ្ទុះនោះ គឺបទ"ឱ្យអត់ស្រឡះទៅ" ដែលជាតែងនិពន្ធ Melody និងទំនុកច្រៀង ដោយលោក យឹម តាស្រង់ ជាចង្វាក់រាំវង់ ហើយច្រៀងរួមគ្នាជាមួយតារាចម្រៀង ខេម។

មូលហេតុដែលនាំឲ្យតារាចម្រៀងស្រីល្បីឈ្មោះរូបនេះសង្ឃឹមបទចម្រៀង១បទខាងលើទទួលការគាំទ្រខ្លាំងជាបទចម្រៀងរបស់នាង៤បទផ្សេងទៀតនោះ ក៏ព្រោះតែបទចម្រៀង១បទនោះ សំឡេងរបស់នាងធ្វើបានល្អខ្លាំងស៊ីជាមួយសំឡេង លោក ខេម គួបផ្សំចង្វាក់នោះជាចង្វាក់រាំវង់ ភ្លេងថ្មី ហើយអត្ថន័យនៃបទចម្រៀងត្រូវចិត្តមហាជនតែម្ដង។ បទចម្រៀង៤បទផ្សេងទៀតដែល មាស សុខសោភា នៅវ៉ុលចូលឆ្នាំថ្មីនេះ ប៉ុន្តែនាងហាក់ដូចជា មិនសង្ឃឹមផ្ទុះខ្លាំងនោះមានបទ"ណាំណាវចូកកំពឹស" ច្រៀងរួមគ្នា ជាមួយ អ្នកនាង ចេន សាយចៃ។ បទ"អួតទាំងបង អួតទាំងប្អូន" ច្រៀង៤នាក់រួមគ្នា មាន ខេម, ឃុង ឃុយ និង ចេន សាយចៃ។ បទ"ចង្កេះទន់ទោរ" ច្រៀងរួមជាមួយ Tempo - BOB និង បទ"លួចស្នេហ៍អ្នកភ្លេង "ច្រៀងម្នាក់ឯង។ ចង់ដឹងថា បទ"ឱ្យអត់ស្រឡះទៅ" ពីរោះបែបណា អីចឹងតោះ! សាក់ស្ដាប់មើលទាំងអស់គ្នា៖
អត្ថបទៈ ស៊ុនហួត
0 comments:
Post a Comment