ក្រុមហ៊ុនផលិតបង្គន់អនាម័យទំនើបTotoបានវិវត្តទៅជំហានបន្ទាប់ក្នុងការផលិតបង្គន់ឆ្លាតវៃមានប្រើបច្ចេកវិទ្យាចុងក្រោយUltra-luxurious,NEORESTNXដោយរំពឹងដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិកនាចុងឆ្នាំ២០១៨ក្នុងតម្លៃ១១០០០ដុល្លារ។

ភាពងាយស្រួលនៃបង្គន់របស់ប្រទេសជប៉ុនមួយនេះរចនាលាយឡំដោយសារធាតុពរ្សឺឡែនមានមុខងារបើកចានបង្គន់នៅពេលម្ចាស់ដើរមកនិងបាញ់ទឹកលាងសម្អាតបន្សំម៉ាស៊ីនបាញ់ខ្យល់ក្រោយម្ចាស់បន្ទោបង់រួចរាល់មិនពិបាកក្នុងការប្រើក្រដាសអនាម័យហើយសូម្បីតែការសម្អាតបរិវេណបង្គន់ទាំងមូលក៏មានបច្ចេកវិទ្យាស្វ័យប្រវត្តិផងដែរដោយអាចធានាថាគ្មានក្លិននិងកាកសំណល់កខ្វក់ណាមួយឡើយ។
សរុបមកអ្នកប្រើប្រាស់គ្រាន់តែមកអង្គុយធម្មតាដោយគ្មានហត់នឿយអ្វីទាំងអស់ព្រោះពេលបន្ទោបង់រួចរាល់ចានបង្គន់នឹងបិទទៅវិញដោយឯកឯងហើយមានបច្ចេកវិទ្យាបើកពន្លឺភ្លើងស្វ័យប្រវត្តិនាពេលរាត្រីថែមទៀតផង។
អានអត្ថបទ: -ប៉ុន្មានចំណុចប្រៀបធៀបរវាងAnimojiនិងAREmojiបានដឹងខុសគ្នាឆ្ងាយ -ក្រោយឃើញTukTukឥណ្ឌាវាយលុកទីផ្សារក្រុមហ៊ុនមួយចេញមុខជួយTukTukខ្មែរ
ប្រភព៖ soranews24 ប្រែសម្រួល៖ កៅ រក្សា
0 comments:
Post a Comment