ចាប់ពីពើបប្រទះស្នេហ៍ខកចិត្តជាមួយអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក អ្នកនាង ឡាយ លក្ខិណា បានបិទទ្វាបេះដូងចាក់សោយ៉ាងជាប់អស់រយៈពេលជាង១០ឆ្នាំ។ ក្រោយវិលមកវិថីសិល្បៈវិញថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញពីភាពរឹងមាំរបស់ខ្លួនក្នុងការសម្រេចចិត្តជ្រើសជីវិតគូសារជាថ្មីម្ដងទៀតហើយ។

យ៉ាងណាក៏ដោយ ការបើកបេះដូងជាថ្មីនេះអ្នកមេម៉ាយរូបស្រស់ប្រាប់ថា មុននឹងសាងជីវិតគូជាថ្មី នាងនឹងមើលបុរសម្នាក់នោះឲ្យច្បាស់សិន ព្រោះនាងខ្លាចមានរបួសម្តងទៀត។ «សម្រាប់បងក៏មិនមានជ្រើសរើសបុរសអស្ចារ្យមកពីណាពេកដែរ ប៉ុន្តែសំខាន់ចេះយល់ចិត្តគ្នា មាននិស្ស័យជាមួយគ្នាទើបអាចរស់នៅជាមួយគ្នាបាន។ ការរើសគូស្រករមិនដូចការរើសខោអាវទេ អូន! បើមិនស្រលាញ់មិនចូលចិត្តអាចទុកចោល ឬចែកឲ្យគ្នាស្លៀកពាក់បាន តែគូស្រករមើលរើសខុសម្តងហើយធ្វើឲ្យយើងរាងចាល» ឡាយ លក្ខិណា ថ្លែង។ ទោះវ័យ៣៦ឆ្នាំទៅហើយក្តី ប៉ុន្តែភាពស្រស់របស់តារាស្រីរូបនេះនៅតែមិនថមថយនោះទេ ក្រៅពីមមាញឹកក្នុងការសិល្បៈ អ្នកនាងក៏មានអាជីវកម្មលក់សម្លៀកបំពាក់ផងដែរ៕
អត្ថបទ៖ ច្រឹក ស្រីអូន
សុដន់មូលហើយធំៗម៉ង
ReplyDeletehttps://www.khsexy.com/