latest Post

ត្រលប់ចូលសិល្បៈមិ​នបានប៉ុន្មានផង ឡាយ​ លក្ខិណា​ ប្រកាសបើកបេះដូងឡើងវិញ

ចាប់​ពី​ពើប​ប្រទះ​​​​ស្នេហ៍​ខកចិត្ត​ជាមួយ​អាណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក អ្នកនាង ឡាយ លក្ខិណា បាន​បិទ​ទ្វា​បេះ​ដូង​ចាក់​សោ​យ៉ាង​ជាប់​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​។ ក្រោយ​វិល​មក​វិថី​សិល្បៈ​វិញ​ថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញ​ពី​ភាព​រឹង​មាំ​របស់​ខ្លួន​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​ជីវិត​គូ​សារ​ជា​ថ្មីម្ដងទៀតហើយ។

យ៉ាងណាក៏ដោយ ការបើកបេះដូងជាថ្មីនេះអ្នកមេម៉ាយ​រូប​ស្រស់​ប្រាប់​ថា មុន​នឹង​សាង​​ជីវិត​គូជាថ្មី​​​ នាង​នឹង​មើលបុរស​ម្នាក់​នោះ​ឲ្យ​ច្បាស់​សិន​ ព្រោះ​នាង​​ខ្លាច​មាន​​របួស​ម្តង​ទៀត​។ «សម្រាប់​បង​ក៏​មិន​មាន​ជ្រើស​រើស​បុរស​អស្ចារ្យ​មក​​ពី​ណា​ពេក​ដែរ​ ​ប៉ុន្តែ​សំខាន់​ចេះ​យល់​ចិត្ត​គ្នា មាន​និស្ស័យ​ជាមួយ​គ្នា​ទើប​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​។ ការ​រើស​គូស្រករ​មិន​ដូច​ការ​រើស​ខោអាវ​ទេ​ អូន​! បើ​មិន​ស្រលាញ់​មិន​ចូល​ចិត្ត​អាច​ទុក​ចោល​ ឬចែក​ឲ្យ​គ្នា​ស្លៀក​ពាក់​បាន​ តែ​គូស្រករ​មើល​រើស​ខុស​ម្តង​ហើយ​ធ្វើ​ឲ្យ​យើង​រាង​ចាល» ឡាយ លក្ខិណា ថ្លែង។ ទោះវ័យ​៣៦​ឆ្នាំ​ទៅ​ហើយ​ក្តី​ ប៉ុន្តែ​ភាព​ស្រស់​របស់តារាស្រីរូបនេះ​នៅ​តែ​មិន​ថមថយ​នោះ​ទេ​ ក្រៅពីមមាញឹក​ក្នុង​ការ​​សិល្បៈ​ អ្នកនាងក៏មាន​អាជីវកម្ម​​លក់​​សម្លៀក​​បំពាក់ផងដែរ​៕​​​​​

អត្ថបទ៖ ច្រឹក ស្រីអូន

About Unknown

Unknown
Recommended Posts × +

1 comments:

  1. សុដន់មូលហើយធំៗម៉ង
    https://www.khsexy.com/

    ReplyDelete

រាប៊ី ប្រតិកម្ម​នឹង​គេ​ថា នាង​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្ដួល ពេជ្រ សោភា

ខណៈ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ នៅ​ថ្ងៃ​នេះ ស្រី​ស្រស់ រ៉ាប៊ី បាន​ចេញ​មុខ​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​ថា នាង​ត្រូវ​បាន​ផលិតកម្ម​ប្រើ​ជា​អាវុធ...